គោលបំណង
គោលបំណងនៃកម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត ជំនាញគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារនេះ គឺដើម្បីបង្កើតនូវគម្រោងសម្រាប់ការសិក្សា និងស្វែងយល់អំពីលក្ខណៈដើម សារៈសំខាន់ និងភាពពិសេសនៃអាជីវកម្មលក្ខណៈគ្រួសារ ក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន បង់ក្លាដែស ប៊ូតាន និងប្រទេសណេប៉ាល់។
គម្រោង FAB នឹងស្នើវិធីសាស្រ្តចំពោះការបង្កើតកម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នេះ ដោយប្តូរពីគុណវឌ្ឍផ្ដោតលើកម្រិតសិក្សា ទៅគុណវឌ្ឍផ្ដោតលើសមត្ថភាព។ ក្នុងបរិបទនេះ រាល់ព័ត៌មាន និងចំណេះដឹងដែលមានសារៈសំខាន់ នឹងត្រូវបានយកមកពីប្រព័ន្ធអប់រំអឺរ៉ុបតាមរយៈគ្រឹះស្ថានអប់រំជាដៃគូ ដើម្បីរៀបចំកម្មវិធីសិក្សានេះឱ្យមានកម្រិតខ្ពស់ និងអាចយកទៅអនុវត្តបានសម្រាប់ការគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ។
គោលបំណងចម្បងនៃការស្នើគម្រោងនេះរួមមាន៖
- អភិវឌ្ឍកម្មវិធីសិក្សាឯកទេសថ្មី និងកម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត ដែលមាននវានុវតវត្តន៍ ពាក់ព័ន្ធនឹងគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ ដោយការកសាងសមត្ថភាពគ្រឹះស្ថានអប់រំឧត្តមសិក្សានៃបណ្តាប្រទេសជាដៃគូ ពង្រឹងកម្រិតសមត្ថភាព និងជំនាញដែលមាន និងកំណត់កម្មវិធីសិក្សាដែលខ្វះខាត។ គ្រឹះស្ថានដៃគូក៏នឹងស្រាវជ្រាវ និងរៀបចំវគ្គសិក្សាបើកទូលាយតាមប្រព័ន្ធអ៊ីនធើណេត ច្រើនដំណាក់កាល និងមានទម្រង់ចម្រុះ សម្រាប់វគ្គសិក្សាជំនាញគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ ទាំងការរៀនក្រៅសាលា និងក្រៅផ្លូវការ។
- បង្កើតជាកិច្ចសហការដែលស្ថិតស្ថេរ និងផ្សារភ្ជាប់ជាមួយវិស័យអាជីវកម្មលក្ខណៈគ្រួសារក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដូចជាអ្នកជំនាញខាងសហគ្រិនភាព និងការគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ តម្រូវការវគ្គបណ្តុះបណ្តាល និងបង្កើនអនិកម្មភាពចំពោះអ្នកបញ្ចប់ការសិក្សា។
- ពង្រឹងសមត្ថភាពគ្រឺះស្ថានឧត្តមសិក្សាក្នុងប្រទេសជាដៃគូ ដោយវគ្គបណ្តុះបណ្តាលដល់បុគ្គលិកអប់រំក្នុងកម្មវិធីសិក្សាថ្មីនេះ និងវិធីសាស្រ្តបង្រៀនដែលសមស្រប ដោយរៀបចំទស្សនកិច្ចសិក្សាទៅគ្រឹះស្ថានអប់រំឧត្តមសិក្សានៅអឺរ៉ុប និងសិក្ខាសាលា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនៅតាមប្រទេសជាដៃគូនីមួយៗ ក៏ដូចជាការបង្កើតវគ្គបណ្តុះបណ្តាល ការអប់រំបែបនិមិត្ត VLE ដើម្បីជាជំនួយដល់បុគ្គលិកអប់រំទាំងក្នុងអំឡុងពេល និងក្រោយពេលគម្រោង។
- បង្កើត “មជ្ឈមណ្ឌលឧត្តមភាពសម្រាប់អាជីវកម្មលក្ខណៈគ្រួសារ“ នៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសជាដៃគូ ដែលនឹងផ្តោតលើការស្រាវជ្រាវ និងនវានុវត្តន៍ និងកំណត់ឱ្យបានថា ការអប់រំជំនាញអាជីវកម្មលក្ខណៈគ្រួសារ នឹងនៅតែជាគោលបំណងដែលមានអាទិភាពខ្ពស់ក្នុងតំបន់រយៈពេលវែង បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។ “មជ្ឈមណ្ឌលឧត្តមភាពសម្រាប់អាជីវកម្មលក្ខណៈគ្រួសារ“ នឹងជំរុញឥរិយាបថសហគ្រិន (ជាមួយនឹងនវានុវត្តន៍) ក្នុងអាជីវកម្មគ្រួសារដែលមានស្រាប់។ វាក៏នឹងក្លាយជាចំណុចទំនាក់ទំនងដ៏ល្អប្រសើរកម្រិតជាតិ រវាងវិស័យអាជីវកម្មលក្ខណៈគ្រួសារ និងរាជរដ្ឋាភិបាល ក៏ដូចជាជួយផ្តល់ព័ត៌មានអំពីបញ្ហាប្រឈមដែលអាជីវកម្មជួបប្រទះ ទៅដល់ដំណើរការផ្តល់យោបល់គោលនយោបាយ។