អំពីគម្រោង

The FAB project is an Erasmus+ KA2 Capacity Building in the field of Higher Education that aims to develop a MSc. program in Family Business Administration in order to address the unique challenges that family businesses in Cambodia, Malaysia, Philippines, Bangladesh, Bhutan, Nepal face and hamper their growth and development. The project is coordinated by the National University of Management in Cambodia.

គម្រោង FAB បង្កើតបរិញ្ញាបត្រជាន់ខ្ពស់ថ្មីមួយ ជំនាញការគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ ដែលរួមបញ្ចូល វគ្គបណ្តុះបណ្តាលជំនាញច្ចេកទេស VET, មជ្ឈមណ្ឌលឧត្តមភាពទាំងប្រាំមួយ (មួយក្នុងប្រទេសនីមួយៗ) ដើម្បីពង្រឹងកិច្ចសហការ នវានុវត្តន៍ និងការពង្រឹងសមត្ថភាពការងារ និងការអប់រំបែបនិមិត្ត VLE ដែលរួមបញ្ចូលទាំងការសិក្សាក្នុងទីធ្លា បណ្ណាល័យនិមិត្ត និងវគ្គសិក្សាបើកទូលាយតាមអ៊ីនធើណេត។

វិធីសាស្រ្តរៀនដោយផ្អែកលើលទ្ធផលត្រូវបានអនុវត្ត ដែលនឹងឆ្លុះបញ្ចាំងពីបរិបទ វិសាលភាព និងខ្លឹមសារនៃកម្មវិធី ហើយដែលនឹងផ្សារភ្ជាប់ជាមួយសកម្មភាពសិក្សាសមស្រប វិធីសាស្ត្រវាយតម្លៃ និងលក្ខណៈវិនិច្ឆ័យក្នុងការវាយតម្លៃ។

កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត FAB នេះនឹងរួមបញ្ចូលអំពីរបៀប ការអនុវត្ត និងដំណើរការដែលល្អបំផុតរបស់គ្រឹះស្ថានឧត្តមសិក្សាអឺរ៉ុប ដែលរួមមាន ប្រទេសព័រទុយហ្កាល់ ក្រិក និងស៊ីប ដើម្បីបំពេញចន្លោះខ្វះខាតនៃការសិក្សា និងកំណត់តម្រូវការរបស់អាជីវកម្ម ក៏ដូចជាតម្រូវការបុគ្គលិកជំនាញ។